ព័ត៌មានសន្តិសុខសង្គម

នគរបាលនិងបញ្ជូនបុរសម្នាក់លួចម៉ូតូទៅតុលាការ

ភំ្នពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានរៀបចំសំណុំរឿងត្រៀមបញ្ជូនបុរសម្នាក់ករណីលួចម៉ូតូរបស់អ្នកលក់គុយទាវឆាទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១ ខែវិចិ្ឆកានគរបាលបានចាប់ជនសង្ស័យម្នាក់ករណី លួចម៉ូតូនៅម្តុំច្រកចូលផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ម្ចាស់ម៉ូតូឈ្មោះឃ្វី សាវឿន ភេទស្រី អាយុ៤១ឆ្នាំនៅ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ។
ចំណែកជនសង្ស័យឈ្មោះសម្បត្តិ ភេទប្រុស អាយុ៥០ឆ្នាំនៅក្នុងសំណង់មិនរៀបរយក្នុងភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ដោយមានសារធាតុញៀន។សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខភ្នំពេញ1BH-6744 របស់ជនរងគ្រោះហើយបានប្រគល់ឱ្យម្ចាស់វិញ។បន្ទាប់មកនគរបាលខណ្ឌឫស្សីកែវបានរៀបចំសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *