ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចស្រាវជ្រាវតាមចាប់តៃកុងរថយន្តបុកម៉ូតូ ធ្វើឲ្យស្ត្រីម្នាក់ភ្លាម

 

ព្រៃវែង៖សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់តៃកុងរថយន្ត បុកម៉ូតូចំពីក្រោយរួចកិន បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាម ហើយរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១១ ក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីព្រលប់ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ ខែក ស្រីមុំ អាយុ៤២ឆ្នាំនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ចំណែកអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះក្រោយកើតហេតុបានចុះពីរថយន្តរត់គេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា មុនកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកវីវ៉ា ផ្លាកលេខកំពត1B.5149 ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែរថយន្តដឹកត្រីម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខភ្នំពេញ3F.8508 មកពីក្រោយបានបុកម៉ូតូពេញទំហឹង ហើយកិនមនុស្សបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមតែម្តង។

ក្រោយមកកម្លាំងនគរបាលចរាចរណ៍បានចុះពិនិត្យ ហើយយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ដើម្បីបន្តស្រាវជ្រាវរកតៃកុងមកដោះស្រាយតាមនីតិវិធី។ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *