ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូរឺម៉កវ៉ាជែងជ្រុលទៅបុករថយន្តមកពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់

 

ព្រះសីហនុ៖បុរសម្នាក់ជិះរ៉ឺម៉កម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃក៏ជ្រុលទៅបុករថយន្តមកពីមុខពេញទំហឹងបណ្តាលឱ្យខាងរ៉ឺម៉កម៉ូតូស្លាប់ម្នាក់។ករណីនេះកើតឡើងលើផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១១,២១២ក្នុងភូមិពូធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៣ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ 1F-8037 មានទិសដៅព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ៣២ឆ្នាំ។ទីលំនៅភូមិអង្គក្រូចឃុំបូរីជលសារស្រុកបូរីជលសារខេត្តតាកែវ។មកដល់ចំណុចកើតហេតុ អ្នកជិះម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃរួចក៏បុករថយន្តម៉ាកតូយូតាស៊ីនណាពាក់ផ្លាកលេខភ្នំពេញ2AY3552មកពីមុខ។
បើកបរដោយឈ្មោះឯមចិត្រាភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិសឹងឃុំសឹងស្រុកសំរោងខេត្តតាកែវបណ្តាលឱ្យខាងម៉ូតូស្លាប់។ក្រោយកើតហេតុរថយន្តនិងម៉ូតូនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ឯអ្នកបើកបររថយន្តនគរបាលបានឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *