ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បើករថយន្តបុកបង្កាន់ដៃស្ពានអាកាស៧មករាបណ្ដាលឱ្យ ក្រឡាប់ផ្ងារជើងអ្នកបើកបររងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់គល់ស្ពានអាកាស៧មករាតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីម៉ោង៤ទៀបភ្លឺចូលថ្ងៃទី១១ ខែមិថុនា។
សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ទំនងស្រវឹងស្រាបានបើករថយន្ត Lexus RX300 ផ្លាកលេខភ្នំពេញ2AZ-3992 ពីកើតទៅលិច ។លុះមកដល់កន្លែងខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឱ្យក្បាលថ្មខ្ទាតចេញក្រៅនិងបាក់បង្គោលភ្លើងមួយដើម។ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាងនិងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសផ្ទៃមុខ។
បន្ទាប់មកសមត្ថកិច្ចជំនាញចុះវាស់វែងហើយយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕