ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តបន្ទាយមានជ័យមិនឲ្យលេងដុតផាវ-រំសេវឱកាសបុណ្យចូលឆ្នាំចិនខាងមុខ

បន្ទាយមានជ័យ៖ស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែមករាបានចេញបញ្ជាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះមិនឱ្យលេងដុតផាវ-រំសេវ-និងកាំជ្រួចឡើយ។
លោកសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចេបញ្ជាយ៉ាងតឹងរ៉ឹងដល់បណ្ដាអធិការក្រុង-ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យ។ជាមួយនោះត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងអស់ឱ្យបានជ្រាប ក្នុងឱកាសចូលឆ្នាំចិន-ថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមករាខាងមុខនេះមិនឱ្យលេងដុតផាវ-រំសេវ-និងកាំជ្រួចគ្រប់ប្រភេទជាដាច់ខាត។
លោកស្នងការបានបន្តថា រាល់បណ្ដាអធិការក្រុង-ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យត្រូវអនុវត្តនូវវិធានការណ៍នេះឱ្យបានម៉ឹងម៉ាត់។ចំពោះអ្នកបំផ្ទុះជាតិផ្ទុះ-ផាវគ្រប់ប្រភេទពិសេសអ្នកលក់ជាតិផ្ទុះ-ផាវ-រំសេវនៅតាមទីផ្សារនិងអ្នកលក់នៅតាមផ្ទះត្រូវហាមឱ្យអស់។បើនរណានៅតែប្រព្រឹត្តត្រូវចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *