ព័ត៌មានសន្តិសុខសង្គម

រៀបចំសំណុំរឿងនាំជនសង្ស័យចាក់សម្លាប់គ្រូបង្រៀនជនជាតិខ្មែរអ៊ីស្លាមម្នាក់ ទៅតុលាការ

កោះកុង៖បុរសខ្មែរអិស្លាម២នាក់ម្នាក់ស្លាប់ម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនករណីឃាតកម្មនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចខេត្តកោះកុងបានឱ្យដឹងនៅព្រឹកថ្ងៃ៦ ខែមករានេះថា ជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មត្រូវបានកម្លាំងនគរបាលក្រុងខេមរភូមិន្ទចាប់ខ្លួនយកមកសាកសួរករណីចាក់សម្លាប់គ្រូបង្រៀនម្នាក់។ហេតុការណ៍នោះបានកើតឡើងស្ថិតនៅខាងជើងវិហារអិស្លាមភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីល្ងាចថ្ងៃទី៥ ខែមករា។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះ ដី ឡើនី អាយុ២៩ឆ្នាំ ខ្មែរអិស្លាមអ្នកលក់ដូរនៅភូមិ៤ សង្កាត់ដងទង់។បុរសនេះបានយកកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ម៉ើត សើយូទី អាយុ២៧ឆ្នាំខ្មែរអិស្លាមជាគ្រូបង្រៀននៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។មូលហេតុទំនាស់ពាក្យសម្តីគ្នា។
ក្រោយពេលសម្លាប់មនុស្សរួចសមត្ថកិច្ចបានចុះចាប់ខ្លួនជនសង្ស័យនៅលើផ្ទះរបស់គេដោយមិនរត់ទៅណាទេនិងដកហូតកាំបិតចុងស្រួច១៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *