ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ដុតផ្ទះខ្លួនឯងឆេះខ្ទេចអស់ទាំងស្រុង នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖អគ្គិភ័យមួយបានកើតឡើងបង្កឱ្យឆេះផ្ទះតៀមមួយខ្នងធ្វើអំពីឈើប្រក់សង្ក័សីដែលមានទំហំ៦ម៉ែត្រគុណនិង២១ម៉ែត្រ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖ផ្ទះតៀមមួយខ្នងដែលភ្លើងឆេះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ហេង វិបុល អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ថរ ពិសី អាយុ៤០ឆ្នាំ ខូចខាតអស់ទាំងស្រុង។មូលហេតុនៃការឆេះនេះបង្កមកពីឈ្មោះ ហេង វិបុលត្រូវជាម្ចាស់ផ្ទះនេះជាអ្នកដុត។
កម្លាំងនគរបាលការិយាល័យអគ្គិភ័យបានយករថយន្តចេញចំនួន២គ្រឿងប្រើប្រាស់ទឹកអស់២រថយន្តបាញ់ពន្លត់មិនឱ្យរាលដាលដល់ផ្ទះផ្សេងទៀត។ករណីនេះសមត្ថកិច្ចបានបន្តស្រាវជ្រាវ
រកពីមូលហេតុដែលបុរសម្ចាស់ដុតផ្ទះខ្លួនឯងនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *