ព័ត៌មានជាតិ

ជនម្នាក់មានជំងឺកូវីដ១៩ ឆក់ទូរស័ព្ទជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្ដដួលរបួសធ្ងន់

ភ្នំពេញ៖ជនសង្ស័យម្នាក់មានផ្ទុកជំងឺកូវីដ-១៩ បានជិះម៉ូតូឆក់យកទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវដួលរងរបួសធ្ងន់នៅតាមផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ស្ត្រីរងគ្រោះមានឈ្មោះពៅ ចិន្ដា អាយុ៣៤ឆ្នាំស្នាក់នៅ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានឱ្យដឹងថា៖ រូបគាត់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡែតពាក់ផ្លាកលេខភ្នំពេញ 1lJ-1626 ។ពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចពាក់ផ្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំរួចក៏ឆក់យកទូរស័ព្ទម៉ាកVIVO ដែលគាត់បានដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខបានសម្រេច។ជនសង្ស័យបានជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តព្រូស កំពុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ ធ្វើឱ្យជនសង្ស័យរងរបួសបាក់ជើងខាងស្តាំនិងបែកមុខបែកមាត់រងរបួសធ្ងន់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *