ព័ត៌មានជាតិ

ម៉ូតូមានទំហំស៊ីឡាំងតូចជាង 500 cc ឬ 27kw មិនអនុញ្ញាតឲ្យធ្វើដំណើរលើផ្លូវល្បឿនលឿនជាដាច់ខាត

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា គ្រប់ទោចក្រយានយន្ត(ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។មួយរយៈនេះឃើញអ្នកបើកបរម៉ូតូ ឡើងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានទាំងកាត់លួស កាត់ដែករបាំងផ្លូវ លើកម៉ូតូចូល និងអ្នកបើកបររថយន្តខ្លះក៏មិនគោរពតាមគន្លងជាដើម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *