ព្រះវិហារ៖បិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហាឆមាសទី១ឆ្នាំ២០២៣។
ពិធីនេះក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារនៅរសៀថ្ងៃទី៣០ ខែឧសភានេះដោយមានការចូលរួមពីលោកកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្ត្រីចំណុះខេត្តខេត្តព្រះវិហារ ។
លោកកង សៅគុណបានថ្លែងថា ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្មទាំងចំណេះដឹង ចំណេះធ្វើលើមុខវិជ្ជាយោធា មុខវិជ្ជាជំនាញអាវុធហត្ថ ។ធ្វើឱ្យនាយទាហាននាយទាហានរងកងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌មានមនសិការការងារនឹងអត្តចរឹតស្លូតត្រង់ ដើម្បីពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តន៍ច្បាប់ប្រកបទៅដោយប្រសិទ្ឋភាពនឹងសម្រេចបានជោគជយ័គ្រប់ភារកិច្ចជូនជាតិមាតុភូមិ។
លោកគីម រិទ្ឋ បានថ្លែងការកោតសរសើរចំពោះកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានបំពេញតួនាទីភារកិច្ចបានល្អប្រសើរជូនជាតិមាតុភូមិ។ អភិបាលខេត្តបានបន្តថា ដាច់ខាតការពារឱ្យបាននូវសុខសន្តិភាព កងកម្លាំងប្រដាប់អាវុធ បង្កើតលើងក្នុងគោលបំណង ការពាររក្សាសណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនាព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល
ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារដ្ឋធម្មនុញ ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ។
ក្រៅពីភារកិច្ចស្នូល នៅមានភារកិច្ចសំខាន់ជាច្រើនទៀត ដូចជាជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ កន្លងមកកម្លាំងរបស់យើងបានជួយបង្កបង្កើនផលប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្មជាដើម ៕