ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើប បុកជាមួយម៉ូតូធំដាច់កង់ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តទំនើបម៉ាក ALPHARD បានបុកជាមួយម៉ូតូធំមកពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូដាច់កង់ក្រោយខ្ទាតចេញពីតួ និងបុរសម្នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវសម្ដេចជា ស៊ីម ជិតផ្សារបឹងបៃតង ស្ថិតក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ កាលពីម៉ោង១០យប់ថ្ងៃទី២៩ ខែឧសភា។ អ្នកឃើញហេតុកាណ៍បានឱ្យដឹងថា ដំបូងរថយន្តទំនើបម៉ាកALPHARD ផ្លាកលេខភ្នំពេញ2BO-4444 បើកពីកើតទៅលិចក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើបានរេចង្កូតមកខាងឆ្វេងក៏បុកជាមួយម៉ូតូធំផ្លាកលេខភ្នំពេញ1IN-541 ចំពីមុខបណ្តាលឱ្យម៉ូតូដួលអូសជាច្រើនម៉ែត្រ និងដាច់កង់ក្រោយខ្ទាតចេញពីតួធ្វើឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។
រីឯម៉ូតូនិងរថយន្តបានរងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះអ្នកបើកបររថយន្តត្រូវអ្នកដំណើរឃាត់ខ្លួនយកប្រគល់ឱ្យសមត្ថកិច្ច។តែភាគីសងខាងមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *