ភ្នំពេញ៖នគរបាលត្រៀមបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការករណីឆក់ទូរសព្ទនៅខណ្ឌដូនពេញដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវចាប់បានកាលពីរសៀលថ្ងៃទី១៦ខែមករា។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នគរបាលខណ្ឌឬស្សីកែវ បានចាប់ជនសង្ស័យ៤នាក់នៅផ្លូវលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឧឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីឆក់ទូរសព្ទពីជនរងគ្រោះនៅខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះផល សែមប៉ាទ្រីត អាយុ១៧ឆ្នាំ-ឈ្មោះ សេង វិច្ឆ័យ អាយុ១៧ឆ្នាំ-ឈ្មោះ សុទ្ធ ជីវ័ន្តអាយុ១៧ឆ្នាំនិង-ឈ្មោះ ជូរដេវីន អាយុ១៦ឆ្នាំ។សម្ភារដកហូត ម៉ូតូមួយគ្រឿងម៉ាកស្គូពីផ្លាកលេខ ភ្នំពេញ 1IH 9523-ទូរសព្ទទំនើប៣គ្រឿង ។
បច្ចុប្បន្ននគរបាលខណ្ឌឬស្សីកែវបានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅនគរបាលខណ្ឌដូនពេញដើម្បីត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕