ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកសារព័ត៌មានម្នាក់ ករណីប្រមាថព្រះកិត្តិនាមព្រះអង្គព្រះមហាក្សត្រ

កំពង់ស្ពឺ៖សមត្ថកិច្ចបានឃាត់ខ្លួនអ្នកយកសារព័ត៌មានម្នាក់ អង្គភាពគេហទំព័រ“អ្នកមើលផ្លូវ” ករណីប្រមាថធ្វើឱ្យប៉ះពាល់ព្រះកិត្ដិនាមអង្គព្រះមហាក្សត្រ ហើយបានបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀលថៃ្ងទី២២ ខែកក្កដាឆ្នាំ២០២៣ថា ក្រោយមានបញ្ជាពីឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញខេត្ដសហការជាមួយនគរបាលស្រុកឱរ៉ាល់ បានឃាត់ខ្លួនឈ្មោះ ស្វាយ សុផាត អ្នកសារព័ត៌មាន គេហទំព័រ“អ្នកមើលផ្លូវ” ពាក់ព័ន្ធករណីបង្ហោះព័ត៌មាន ក្នុងចេតនាញុះញង់ បង្កចលាចល ប៉ះពាល់ដល់ព្រះកិត្ដិនាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្វាយ សុផាត បានទទួលស្គាល់ថា ខ្លួនបានបង្ហោះព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ សឹម ផាន ពិតមែន។ក្នុងនោះផ្សាយនិយាយបរិហារ ទៅលើអង្គព្រះមហាក្សត្រ។ ដោយលើកយកហេតុផលថា “ថៃ្ងនេះជាស្ងប់ស្ងាត់ដែលពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតនៅព្រឹកថៃ្ងស្អែកទី២៣ ខែកក្កដាឆ្នាំ២០២៣។ គឺពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ដើម្បីតាមដានព័ត៌មាននិងធ្វើឱ្យពលរដ្ឋមានការច្របូកច្របល់ដោយ “ចោទប្រកាន់ទៅលើអង្គព្រះមហាក្សត្រថា“ហ៊ានស៊ីញ៉េឱ្យពលរដ្ឋចេញទៅបោះឆ្នោត ម្ដេចមិនហ៊ានស៊ីញ៉េឱ្យអ្នកជាប់ទោស កាត់ទោសប្រហារជីវិត?

ចេតនាបុគ្គលខាងលើមានបំណងឱ្យពលរដ្ឋយល់ច្រឡំនិងបង្កភាពចលាចលតាមទស្សនៈរបស់ក្រុមពួកគេ។បន្ទាប់ពីសមត្ថកិច្ចបានសាកសួររួច សង្ស័យត្រូវនគរបាលផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលការខេត្ដកំពង់ស្ពឺ ដើម្បីអនុវត្តយាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *