ព័ត៌មានសន្តិសុខសង្គម

តាមចាប់ប្ដីមានទំនាស់ជាមួយប្រពន្ធ ទៅទិញសាំង យកមកដុតផ្ទះឆេះខ្ទេច

 

ពោធិ៍សាត់៖បុរសម្នាក់បានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងតាមចាប់ ករណីមានជំនាស់ជាមួយប្រពន្ធក្នុងគ្រួសារ ហើយទៅទិញសាំងយកមកដុតផ្ទះបណ្តាលឱ្យឆេះខ្ទេចអស់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង នៅភូមិបារគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ហេតុការណ៍នេះបង្កឡើងពីម្ចាស់ផ្ទះជាប្តីមានទំនាស់ជាមួយប្រពន្ទ ក៏ទៅទិញសាំងយកមកចាក់ដុតផ្ទះធ្វើឱ្យឆេះអស់តែម្តង។ក្រោយបង្កគ្រោះមហន្តរាយជនសង្ស័យជាមេគ្រួសាររូបនោះបានរត់គេចខ្លួនបាត់ ។
ប្រភពដដែបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះជាជនបង្កឈ្មោះ កែន គឹមនី អាយុ ៣៥ឆ្នាំនៅភូមិឃុំខាងលើប្រពន្ធឈ្មោះ ទន់ មុំ អាយុ៣៥ឆ្នាំ។ផ្ទះនោះមានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ក្រាលរនាបក្ដារ ត្រូវភ្លើងឆេះអស់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ។
អគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ដោយសមត្ថកិច្ចបានជួយអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *