ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកសិស្សបុកជាមួយរថយន្តលេខ ខ.ម ធ្វើឲ្យរងរបួសធ្ងន់៤នាក់

កំពង់ឆ្នាំង៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសិស្ស បុកជាមួយរថយន្តលេខខេមរភូមិន្ទធ្វើឱ្យសិស្សរងរបួសធ្ងន់ចំនួន៤នាក់ ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៥ ម្តុំទនាបអំពិល ភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៩ ខែឧសភា។ មន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា រថយន្តដឹកសិស្សម៉ាក SSANYONG ផ្លាកលេខភ្នំពេញ 2AW-1849 បើកបរដោយឈ្មោះ សែន អានីន អាយុ៦៣ឆ្នាំនៅភូមិច្រករមៀត ស្រុកកំពង់ត្រឡាច ដឹកសិស្សចំនួន៤នាក់បើកពីជើងទៅត្បូង។
មកដល់កន្លែងខាងលើបានបត់ឆ្លងផ្លូវត្រូវរថយន្តម៉ាកឡង់គ្រីស័រផ្លាកលេខខេមរភូមិន្ទ០2-2-7778 បើកបរដោយឈ្មោះ អៀង ណារ៉ា អាយុ២៨ឆ្នាំនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកពីមុខបុកពេញទំហឹងតែម្តង។ក្នុងនោះរថយន្ត២គ្រឿងខូចខាតយ៉ាងដំណំនិងរនាំងដែកចែកផ្លូវខូចខាតជិត១០ម៉ែត្រ។
ក្រោយមកអ្នករងរបួសត្រូវក្រុមគ្រួសារបានដឹកទៅមន្ទីរពេទ្យភ្លាម។ រីឯរថយន្តទាំង២គ្រឿងយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *