ព័ត៌មានសន្តិសុខសង្គម

ចាប់ជនម្នាក់ជាមួយគ្រឿងញៀនប្រហែលកន្លះគីឡូក្រាមនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖កម្លាំងនគរបាលក្រុងបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២១ ។មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះលីឡាយភេទប្រុស អាយុ១៩ឆ្នាំជាកម្មករសំណង់បច្ចុប្បន្ន ស្នាក់នៅ ក្រុម ២៧ភូមិ ២សង្កាត់ ៤ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងរួមមាន៖ម្សៅក្រាម ព៌ណសថ្លា ៤កញ្ចប់ធំនិង៣កញ្ចប់តូចទម្ងន់ប្រហែលកន្លះគីឡូក្រាម,ទូរស័ព្ទ១គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀន១, ថង់សម្រាប់វិចខ្ចប់មួយចំនួន។បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុកំពុង សាកសួរដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *