ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនជ្រុលទៅបុកកុងតឺន័រចតចិញ្ចើមផ្លូវបុរសម្នាក់បានស្លាប់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រដែលចតនៅចិញ្ចើម ផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ហេតុការណ៍ នេះបានកើតឡើងនៅត្រង់មុខក្រេនភ្នំពេញតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខកាលពីយប់ថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះហៅក្រៅ តាក់ម៉ាភេទប្រុសអាយុជាង២០ឆ្នាំប្រពន្ធមានផ្ទៃពោះ៨ខែស្នាក់នៅភ្នំប្រសិដ្ធស្រុកកំណើតនៅខេត្តកណ្តាល។មុនកើតហេតុរថយន្តកុងតឺន័រ ពាក់ផ្លាកលេខភ្នំពេញ3-D 3779ចតលើចិញ្ចើមផ្លូវជនរងគ្រោះ ជិះម៉ូ ពាក់ផ្លាកលេខ ភ្នំពេញ 1-FD2309 បុកពីក្រោយរថយន្តកុងតឺន័រ បណ្តាលឱ្យដួលបោកក្បាលស្លាប់៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *