ព័ត៌មានសន្តិសុខសង្គម

បុគ្គលិកអង្គការ WWF ម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

មណ្ឌលគិរី៖ បុរសម្នាក់បម្រើជាបុគ្គលិកអង្គការWWF បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូនិងរថយន្ត។ហេតុការណ៍នេះនៅតាមផ្លូវជាតិលេខ៧៦ មុខរមណីយដ្ឋានចំការការហ្វេ ចន្លោះគីឡូម៉ែត្រ១២៨និង១២៩ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីម៉ោងជាង១០ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅបញ្ចា្រស់ គ្នា។ អ្នកបើកបររថយន្តឈ្មោះសួន ភា ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅខេត្តព្រះវិហារ ស្នាក់នៅបណ្តោះអាសន្នភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពុំមានរងរបួស ។រថយន្តម៉ាកRUBICCON ពណ៌ប្រផេះផ្លាកលេខ កម្ពុជា M.M 1818 រងការខូចខាតកង់មុខខាងឆ្វេង។
ចំណែកអ្នកបើកម៉ូតូឈ្មោះត្រាញ់ ប្រិច ភេទប្រុស អាយុ២៦ឆ្នាំជនជាតិព្នងជាបុគ្កលិកអង្គការWWF ផ្នែកស្រាវជ្រាវ ទីលំនៅ ភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាកទ្រីមសងពណ៌ខ្មៅគ្មានផ្លាកលេខ ស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ។ ដោយឡែករថយន្តនិងម៉ូតូត្រូវកម្លាំងជំនាញយកមករក្សាទុក្ខនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *