ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ៤នាក់ ពាក់ព័ន្ធសារធាតុញៀន ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលបានបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធសារធាតុទៅតុលាការដែលបង្ក្រាបបានកាលពីរសៀលថ្ងៃទី២៤ខែមករានៅខេត្តកណ្តាល។


សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៤នាក់ត្រូវនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួននៅក្នុងរោង ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ជនសង្ស័យឈ្មោះចែង រដ្ឋា អាយុ៣០ឆ្នាំ-ឈ្មោះតាំង លីធា អាយុ៣៦ឆ្នាំ-ឈ្មោះសួន ស្រ៊ើន អាយុ៣០ឆ្នាំនិងឈ្មោះសូត្រ តយ អាយុ២៤ឆ្នាំ។ពួកគេរស់នៅភូមិអញ្ជែងក្រោមឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យក-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៧កញ្ចប់ធំ តូច១៦កញ្ចប់ -ទូរសព្ទដៃចំនួន២គ្រឿង- ម៉ូតូមួយគ្រឿង។បន្ទាប់មកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងទៅតុលាការដើម្បីម្បីចាតើការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *