ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកថ្មគេចពីឧបសគ្គ បួងចង្កូតក្រឡាប់ចាក់ថ្មពេញផ្លូវ

ភ្នំពេញ៖រថយន្តដឹកថ្មបើកលឿនហើយបានគេចពីរថយន្តខាងមុខកំពុងបើកឆ្លងផ្លូវក៏បួងចង្កូត បណ្តាលឱ្យក្រឡាប់ចាក់ថ្មពេញផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ករណីនេះបានកើតឡើងនៅមុខបុរីសែនមនោរម្យ តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនៅម៉ោងជាង១រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនជីបម៉ុង ផ្លាកលេខភ្នំពេញ3D 0268 បើកតាមផ្លូវជាតិលេខ៤ ពីលិចទៅកើតក្នុងល្បឿនលឿន។ពេលនោះស្រាប់តែមានរថយន្តបើកមកពីមុខហើយឆ្លងផ្លូវធ្វើឱ្យរថយន្តដឹកថ្មគេចបួងចង្កូតខ្លាំងក៏ក្រឡាប់ចាក់ថ្មពេញផ្លូវបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *