ភ្នំពេញ៖កម្លាំងនគរបាលបានចាប់ចោរឆក់២នាក់និងជាច្រើននាក់ទៀតគេចខ្លួនបាត់អស់ដែល ក្រុមចោរជិះម៉ូតូ៤គ្រឿងចេញធ្វើសកម្មភាពឆក់ទូរសព្ទអ្នកដំណើរតាមផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅតាមមហាវិថីឈ្នះឈ្នះភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ជនសង្ស័យ,ឈ្មោះឆឹង ស៊ីណារ៉េតភក្រ្តា អាយុ២០ឆ្នាំឈ្មោះហៃចាន់រស្មី អាយុ១៦ឆ្នាំ។
មុនពេលចាប់ខ្លួនក្រុមនេះ មានគ្នាចំនួន៧នាក់ជិះម៉ូតូចំនួន៤គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទពីអ្នកដំណើរតាមផ្លូវម្តុំកន្លែងកើតហេតុ។ ក្រោយពេលចាប់ខ្លួនកម្លាំងដកហូតបានម៉ូតូបាន២គ្រឿងនិងនាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោមដើម្បីបញ្ជូនបន្ត៕