ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ១៤នាក់ ប្រើកាំបិតបុ័ងតោប្លន់ម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោបានស្រាវជ្រាវចាប់ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន១៤នាក់ពាក់ព័ន្ធករណីប្រើកាំបិតប៉័ងតោប្លន់យកម៉ូតូក្នុងរាជធានីភ្នំពេញត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែតុលា នគរបាលខណ្ឌដង្កោបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន៤នាក់នៅក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ករណីប្រើកាំបិតប៉័ងតោប្លន់យកម៉ូតូ។ក្រោយពីសាកសួរផ្នែកជំនាញបានបន្តចាប់បក្ខពួក១០នាក់បន្ថែមទៀត។
ជនសង្ស័យ១៤នាក់ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។វត្ថុតាងដកហូតម៉ូតូម៉ាកហុងដា ផ្លាកលេខភ្នំពេញ1BP-8395- ម៉ូតូម៉ាកហុងដា ផ្លាកលេខ ភ្នំពេញ1HR-4190-ម៉ូតូស៊ុយស៊ូគីនិចផ្លាកលេខភ្នំពេញ1JM-3508- ម៉ូតូផ្លាកលេខភ្នំពេញ1JL-2484-ម៉ូតូ ផ្លាកលេខភ្នំពេញ1JJ-3442-កាបូបលុយ១-កាំបិតប៉័ងតោ១-ទូរសព្ទ៣គ្រឿង-កាំបិតកែច្នៃ ១។ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវីធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *