ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

រតនគិរី៖ម៉ូតូ២គ្រឿងបើកក្នុងដំណើរបញ្ច្រាសទិសបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ភ្លាមនិងរងរបួសធ្ងន់ម្នាក់ដោយបាក់ភ្លៅ។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅផ្លូវជាតិ៧៨ ត្រង់ផ្លូវលំចូលភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរីកាពីយប់ ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូនិងម៉ូតូបុកគ្នាម្ខាងម៉ាកឌ្រីមc125 ផ្លាកលេខរតនគិរី.1C.5036 អ្នកបើកម៉ូតូ ឈ្មោះផាន់ណុប អាយុ១៩ឆ្នាំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរីបានស្លាប់។អ្នករួមដំណើរឈ្មោះបូ សម្ផស្ស អាយុ១៧ឆ្នាំនៅភូមិឃុំជាមួយគ្នារងរបួសបាក់ភ្លៅខាងស្តាំ។
ម៉ូតូខាងលើបានបុកជាមួយម៉ូតូម៉ាកMSX ផ្លាកលេខ រតនគិរី.1E.1699 អ្នកបើកបរឈ្មោះសេង សារ៉ាណា អាយុ១៦ ឆ្នាំនៅភូមិអូរកន្សែង ក្រុងបានលុង ខេត្តរតនគិរីបានស្លាប់។អ្នករួមដំណើរឈ្មោះនីរដ្ឋា រតនៈ អាយុ១៧ឆ្នាំបានស្លាប់នៅភូមិជាមួយគ្នា។

បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកូនមុំ រង់ចាំការដោះស្រាយនៅពេលក្រោយ៕
ម៉ូតូបុកម៉ូតូពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *