ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី កើតជាភ្លើងឆេះបំផ្លាញផ្ទះនិងសម្ភារៈជាច្រើន

 

ភ្នំពេញ៖អគ្គិភ័យមួយកើតឡើងដោយសារឆ្លងចរន្តអគ្គិសនីបានឆេះបំផ្លាញផ្ទះនិងសម្ភារជាច្រើន។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅផ្ទះជួល តាមផ្លូវព្រះនរោត្តម ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងនៅ ម៉ោងជិត១០ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។ក្នុងហេតុការណ៍មួយនេះ បណ្តាលឱ្យឆាបឆេះ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ ខូចខាតសម្ភារប្រើប្រាស់អស់ជាច្រើន។តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សមត្ថកិច្ចប្រើប្រាស់រថយន្ដ ពន្លត់អគ្គិភ័យ ចំនួន៧គ្រឿងបានបាញ់ទឹកបន្លត់ភ្លើង រលត់ទៅវិញទាំងស្រុង នៅ ព្រឹកថ្ងៃដដែល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *