ព័ត៌មានសន្តិសុខសង្គម

ចាប់មេខ្យល់ ៣នាក់ ករណីនាំពលករលួចឆ្លងដែនខុសច្បាប់

 

បាត់ដំបង៖កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ បានចាប់ខ្លួនមេខ្យល់ចំនួន៣នាក់ករណីនាំពលករ៨នាក់លួចឆ្លងដែនទៅស្រុកថៃខុសច្បាប់។ហេតុការណ៍នេះបានកើតឡើងនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លោកអនុសេនីយ៍ឯក ទ្រី ងឿន មេបញ្ជាការរង វរសេនាតូចលេខ៥៣៣ បានឱ្យដឹងថា កម្លាំងការពារព្រំដែនកម្ពុជា-ថៃ បានចាប់ខ្លួនមេខ្យល់៣នាក់ កំពុងនាំពលករឆ្លងដែនខុសច្បាប់ទៅស្រុកថៃ។មេខ្យល់ដែលចាប់ខ្លួនឈ្មោះ បូ វន ភេទស្រី អាយុ ៣៣ ឆ្នាំនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ឈ្មោះវឿនសុងវិអាយុ ២០ឆ្នាំ ។ឈ្មោះថា ធូធារ ភេទប្រុស អាយុ២៥ ឆ្នាំ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ក្នុងនោះមានម៉ូតូ១គ្រឿង, និងរថយន្ត ១គ្រឿង។
បច្ចុប្បន្នមេខ្យល់និងរថយន្តម៉ូតូត្រូវបានបញ្ជូនទៅអធិការដ្ឋានគរបាលស្រុកសំពៅលូនដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *