ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចក្រុងតាខ្មៅចាប់ជនសង្ស័យ០៣នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល៖កម្លាំងនគរបាលក្រុងតាខ្មៅបានចាប់ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅម្តុំរោងទុកចោលមួយក្នុងភូមិព្រែកហូរលិច១សង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២។
លោកវរសេនីយ៍ទោជាសាមឿនបានឱ្យដឹងថា៖ជនសង្ស័យចំនួន៣នាក់ឈ្មោះសោម-ដារ៉ាភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិសែនសុខសង្កាត់ឃ្មួញខណ្ឌសែនសុខមុខរបរជាងម៉ាស៊ីន។ឈ្មោះសោម-លីនដាភេទស្រីអាយុ២៦ឆ្នាំ,ឈ្មោះលីប្រហ៊ីមភេទប្រុសអាយុ៣៩ឆ្នាំអ្នកទាំងពីររស់នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។
វត្ថុតាងចាប់បាន៖ម៉ូតូ១គ្រឿងម៉ាកគ្រិះអង្គរផ្លាកលេខភ្នំពេញ១A២១៧២-ទូរស័ព្ទម៉ាកOPPO-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់និងឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសោម-លីនដាបានសារភាពថាគ្រឿងញៀនចំនួន១០កញ្ចប់នេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញណក្នុងតម្លៃ១.០០០.០០០រៀល។
ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *