ព័ត៌មានសន្តិសុខសង្គម

រថយន្តធន់ធំនិងរថយន្តតូចបុកគ្នានៅស្រុកកំពង់ត្រឡាចរបួស០៥នាក់

កំពង់ឆ្នាំង៖រថយន្តកូរ៉េធុនធំបើកបុកជាមួយរថយន្តតូច បណ្តាលឱ្យមានអ្នករងរបួស៥នាក់ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិធ្លកយុលឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា៖ មានរថយន្តម៉ាកកាមរីឆ្លាម ពាក់ផ្លាកលេខ ភ្នំពេញ 2d 1475 បានជ្រុលទៅបុកនឹងរថយន្តធុនធំពាក់ស្លាកលេខ ពោធិ៍សាត់ 3 A.0997 បណ្ដាលឱ្យរថយន្តទាំង២គ្រឿងរងការខូចធ្ងន់ទាំងសងខាង។ឯអ្នកបើកបររថយន្តទាំងពីរនាក់មិនទាន់ស្គាល់អត្ដសញ្ញាណ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *