ក្រចេះ៖កម្លាំងខណ្ឌរដ្ឋបាលជលផល, រដ្ឋបាលក្រុងក្រចេះ, ផ្នែករដ្ឋបាលជលផលកាំពី, ចៅសង្កាត់រកាកណ្តាល, នគរបាលប៉ុស្តិ៍រកាកណ្តាល, អាវុធហត្ថក្រុង,សហគមន៍នេសាទរកាកណ្តាល,និងប្រជាការពារ,បានចុះបង្ក្រាបបទល្មើសជលផល ស្ថិតនៅបឹងលាចក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ននិងនេសាទខេត្តក្រចេះ បានបញ្ជាក់ថា ៖ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនេះ សមត្ថកិច្ចចម្រុះបាន ដកហូតវត្ថុតាង រួមមាន៖របាំងសាច់ស្បៃមុង ចំនួន២៥ខ្សែ ,ប្រវែង១.២៥០ម៉ែត្រ,លូស្បៃមុងចំនួន២៥ ម៉ាត់លូ,បង្គោលចម្រឹងឫស្សីឃ្លៃ ៣៧៥ ដើម,ចាក់លែងត្រីចូលបឹងវិញ ចំនួន១២ គីឡូក្រាម។
លោកនាយខណ្ឌបានបន្តថា៖ រាល់វត្ថុតាងទាំងអស់ដែលបានដកហូត ត្រូវសម្ថកិច្ចចម្រុះ ដុតបំផ្លាញចោល។ ដោយឡែក របាំងស្បៃមុង និងរបាំងសាច់អួន ត្រូវបានដឹកយកមករក្សាទុក ដើម្បីទុកផ្តល់ជូនពលរដ្ឋប្រើប្រាស់សម្រាប់ការងារកសិកម្មនៅពេលមានការស្នើសុំពីពួកគាត់ តាមរយៈអាជ្ញាធរមូលដ្ឋាន៕