Uncategorized

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី” ទិវាជាតិនៃការចងចាំ ២០ ឧសភា “

 

នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធី “ទិវានៃការចងចាំ ២០ សភា” ដែលធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម ។

គួររំលឹកថា ប្រវត្តិសាស្រ្តរបស់កម្ពុជា ប្រមាណជាង៤០មុន បានបន្សល់ទុកនូវស្លាកស្នាមដ៏ខ្លោចផ្សាក្នុងរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត​ រយ:ពេល​ ៣ឆ្នាំ​ ៨ខែ​ ២០ថ្ងៃ​ ធ្វេីអោយប្រជាជនបាត់បង់ជីវិត​ជាង៣លាននាក់ ធ្វេីអោយប្រទេសជាតិធ្លាក់ក្នុងសម័យអន្ធកាល​ គ្មានទេ​ សាសនា​ សិទ្ធសេរីភាព​ និងអភិវឌ្ឍន៍​ ទេីបតែបានគុណ​ ៧​ មករា​ ១៩៧៩​ បានជួយសង្គ្រោះជីវិតប្រជាជនអោយរួចផុតពីការធ្វេីទារុណកម្ម​ បង្អត់អាហារ​ ការកាប់សម្លាប់យ៉ាងអយុត្តិធម៌​ដោយរបបខ្មៅងងឹតមួយនេះ។

នេះជាសក្ខីភាពមួយដែលយេីងទាំងអស់គ្នាកំពុងរស់នៅក្រោមដំបូលសន្តិភាព​ ចងចាំជានិច្ច​ មិនអាចបំភ្លេចបាននូវប្រវត្តិសាស្រ្តដ៏ជូចត់នេះ​ និងមិនចង់អោយកេីតមានជាថ្មីលេីទឹកដីរបស់យេីង៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *