ព័ត៌មានជាតិ

អភិបាលខេត្ត ឲ្យស្នការនគរបាល ត្រូវលុបបំបាត់ការដាក់ប៉ុស្តិ៍អនាធិបតេយ្យគ្រប់ប្រភេទ

 

កំពង់ចាម៖ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា និងចរាចរណ៍ ចំនួន ១១៧នាក់ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២២។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យសមត្ថកិច្ច នគរបាលត្រូវទប់ស្កាត់ លប់បំបាត់ ការដាក់ប៉ុស្តិ៍អាណាធិបតេយ្យគ្រប់ប្រភេទដែល បង្ក ភាព ថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ។

អភិបាលខេត្តក៏បាន ជំរុញ ដល់ស្នងការរដ្ឋាននគរបាល ខេត្ត ត្រូវ បង្កើន ការ អភិ វ ឌ្ឈ ចំណេះដឹង តាមរយៈ បន្ត ការបើក វគ្គ បំប៉ន ដល់ កងកម្លាំង នគរបាលបន្ថែមទៀត ហើយត្រូវបន្ត អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក និង ទប់ស្កាត់ កុំឱ្យ មាន បទល្មើស តាមផ្លូវ ទឹក និង អនុវត្ត ផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ ព្រមទាំងទប់ស្កាត់ អំពើ ជួញដូរ មនុស្ស ពេស្យាចារ ការរំលោភបំពាន លើ កុមារ គ្រប់ រូបភាព ពិសេស អំពើ រំលោភ និង អំពើ លួច ឆក់ គ្រប់ ប្រភេទ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ណែនាំ ឲ្យ កម្លាំង ប៉ុស្ដិ៍នគរបាល រដ្ឋបាល ទាំងអស់ ត្រូវ បន្ត ចូលរួម ជាមួយ មន្ត្រី នៃមន្ទីរ សុខាភិបាល ដេីម្បី ផ្សព្វផ្សាយ និង អប់រំ ដល់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ឃុំ -សង្កាត់ អំពី វិធានការ សុខាភិបាល ក្នុង ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំង ជាមួយការរីក រាលដាល ជំងឺ កូ វីដ -១៩បម្លែង ថ្មី លេីសពី នោះ ត្រូវ ទប់ស្កាត់ ការ បង្គ អុកឡុក និង បំពុលសង្គម ពី សំណាក់ ពួក ឧទ្ទាម ក្រៅច្បាប់ ជាពិសេសត្រូវ ប្ដេជ្ញាចិត្ត ដោយ មោះមុត ក្នុងការ ការពារ និង ថែរក្សា រាជរដ្ឋាភិបាល ស្របច្បាប់ របស់ យើង ផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *