ព័ត៌មានសន្តិសុខសង្គម

រៀបចំបញ្ជូនជន០៣នាក់ ទៅតុលាការខេត្តបាត់ដំបង ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង៖កាលពីថ្ងៃទី៣១ខែ​ធ្នូឆ្នាំ២០២២និងថ្ងៃ​ទី០១ខែមក​រាឆ្នាំ២០២៣​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោ​ បល់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ និងលោ​ក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ដឹកនាំ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ ដោយ​មាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧ​ត្ដ​ម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សា​លា​ដំបូង​ខេត្តបាត់ដំបងផងនោះនៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំ​បង​ ខេត្ត​បាត់​ដំបង​ លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយ​ការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ ​សហ​ការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំ​បង​ដែល​ដឹកនាំ​ដោយ​លោក​វរសេ​នី​យ៍ឯក​ ពេជ្រ​ សារ៉ែន​​ ជាអធិការចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )អ្នកដទៃ​០១​ករ​ណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនស​ង្ស័យ​ ០៣នាក់​ មក​កាន់​ស្នងការដ្ឋាន​​ដេីម្បី​ធ្វេីការសាកសួរស្រាវជ្រាវ។

ជនសង័្សយទាំង០៣នាក់នោះគឺ៖
១-ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
២-ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុសអាយុ​ ៣៦​ ឆ្នាំ​មានទីលំនៅភូមិទួលតាឯក​ សង្កាត់ទួលតាឯក​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​។
៣-ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អា​យុ​ ៣៨​ ឆ្នាំមានទីលំ នៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួល តា ឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

*-វត្ថុតាងដកហូតរួមមាន​៖
-​ ទ្វារ​ឈេី​ ០៥​ សន្លឹក
-​ ក្តារឈេី​ ចំនួន​ ០២​ សន្លឹក
-​ ឈេី​ គ្រែ​ប្រអប់​ ចំនួន​ ០២​ សន្លឹក​
-​ សាច់ឈេី​ ០៤​ដុំ​
-​ ម៉ូតូចំនួន​ ០១​ គ្រឿង​ ម៉ាក​ស៊ូស៊ូគី​វីវ៉ា​ ពណ៌​ ក្រហម​ ស៊េរីចាស់​ ០១​ គ្រឿង​ (​ គ្មាន​ស្លាកលេខ​ )​ ។

សូមជម្រាបជូនថា​ កាល​ពី​ថ្ងៃទី​៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២​២​ វេលាម៉ោង​ ០០និង​០២​ នាទី​នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំ​ប​ង​ជនសង័្សយ​ បាន​ធ្វេី​សកម្មភាព​ ផ្លោះ​របង​ចូល​គាស់​ផ្ទះ​ លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់​ដំ​បង​ ខេត្ត​បាត់ដំបង​ ។

-សម្ភារៈ​បាត់​បង់​រួម​មាន​៖​
-​ ទ្វារឈេី​ ចំនួន​ ០៥​ សន្លឹក​
-​ គ្រែ​ ឈេី​ ចំនួន​ ០១​
-​ ឈេី​ធ្នង់​ ចំនួន​ ០៨​ ដុំ
-​ ទ្វារដែក​ ចំនួន​ ០៤​
-​ ទ្រុង​ដែក​ ចំនួន​ ០១​
-​ ជេីង​ម៉ាស៊ីន​ដេរ​ ចំនួន​ ០១​
-​ គម្រប​ម៉ាស៊ីន​ ត្រាក់ទ័រ​ ០១​

នៅពេលដឹងថាបាត់ជនងគ្រោះបាន​ដាក់ពាក្យបណ្តឹង​ ចូលមកសមត្ថកិច្ចនគរបាល​ហេីយឆ្លងតាមរយៈការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាន​ និងឈានដល់ការឃាត់ខ្លួននិងដក​ហូតវត្ថុតាងខាងលេីតែម្តង។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​រៀបចំសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់​ការ​ បន្ត​តាម​នីតិវិធី​ ច្បាប់​ រីឯវត្ថុតាងជារបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

Processed with Rookie Cam
Processed with Rookie Cam

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *