ព័ត៌មានសន្តិសុខសង្គម

បញ្ជូន០៣នាក់ ករណីកាប់ម្ចាស់ឲ្យរបួសនិងបំផ្លាញម៉ូតូទៅតុលាការ

សៀមរាប៖នគរបាលក្រុងសៀមរាបបានស្រាវជ្រាវចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធប្រើកាំបិតផ្គាក់កាប់ម្ចាស់ឱ្យរបួសនិងកាប់បំផ្លាញម៉ូតូខូចខ្ទេចខ្ទីហើយបានបញ្ជូនទៅតុលាការ។


សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូនៅម្តុំរង្វង់មូលផ្លូវ៦០ម៉ែត្រ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាបមានអំពើហិង្សាកើតឡើងដោយជនសង្ស័យ៣នាក់ប្រើកាំបិតផ្គាក់កាប់បំផ្លាញម៉ូតូជនរងគ្រោះនិងកាប់ម្ចាស់ឱ្យរបួសហើយរត់គេចខ្លួនបាត់អស់។


មន្ត្រីដដែលបានបន្តថា ក្រោយហេតុការណ៍កើតឡើងកម្លាំងជំនាញចុះស្រាវជ្រាវចាប់បាន៣នាក់កាលពីថ្ងៃទី១ ខែមករា។ជនសង្ស័យ-ឈ្មោះ យឹម អង អាយុ១៨ឆ្នាំ-ឈ្មោះស៊ឹង ម៉េងលាបអាយុ១៥ឆ្នាំ-និងឈ្មោះសន សុខវីត អាយុ១៥ឆ្នាំ។ពួកគេមានប្រើប្រាស់គ្រឿងញៀននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ចំណែកជនរងគ្រោះឈ្មោះគ.ស អាយុ១៩ឆ្នាំនៅភូមិវត្តបូព៌ សង្កាត់សាលាកម្រើកក្រុងសៀមរាបរងរបួសត្រង់ខ្នង។ដកហូតវត្ថុតាងកាំបិតផ្គាក់មួយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *