ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់ករណីវាយកូនបំណុលឲ្យរងរបួស

 

ព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ បានឃាត់ខ្លួនបុរសម្នាក់ករណីប្រើហិង្សាលើបុរសម្នាក់ទៀតជាកូនបំណុលឱ្យរងរបួសធ្ងន់រួចគេចខ្លួន។សមត្ថកិច្ចបានឃាត់ខ្លួនបុរសនេះនៅម្តុំបេនឡាន ក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនបុរសជាជនសង្ស័យរូបនេះ គឺយោងតាមពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងនៅតុលាការខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបុរសជាជនសង្ស័យបានវាយមកលើខ្លួនឱ្យរងរបួស។

ជនសង្ស័យឈ្មោះ ខេង វត្ថា ហៅហៀង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ស្រុកឆែប ខេត្តព្រះវិហារ ។ចំណែកជនរងគ្រោះឈ្មោះយិន ចិន្ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ជនរងគ្រោះបានដាក់ពាក្យប្តឹងឱ្យតុលាការចាត់ការទៅតាមច្បាប់ ថែមទាំងទាសំណងជំងឺចិត្តចំនួនទឹកប្រាក់៣ម៉ឺនដុល្លារផងដែរ។បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *