ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនទៅបុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់

បាត់ដំបង៖បុរសម្នាក់ជិះម៉ូតូលឿនទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមនៅ ភូមិបឹងសង្កែ ស្រុកបវេល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា។
លោក សុខ សារិន អធិការនគរបាលស្រុកបវេលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ពេលម្ចាស់គោយន្តកន្ត្រៃមានសណ្ដោងរឺម៉កឈ្មោះរើន រ៉ាត់ អាយុ ៣៧ ឆ្នាំនៅភូមិតាខៀវ ស្រុកបវេល បានឈប់ចតលើចិញ្ចើមផ្លូវខាងស្ដាំ។
ក្រោយមកក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខបន្ទាយមានជ័យ ១C-០០១៣បើកយ៉ាងលឿនមកបុកចំពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលស្លាប់តែម្តង។អ្នកដែលស្លាប់ឈ្មោះអ៊ឹម ណៃ ភេទប្រុស អាយុ ៥៧ ឆ្នាំនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ និងបានយកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកបវេលរង់ចាំការដោះស្រាយនាពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *