ភ្នំពេញ៖កម្លាំងនគរបាលកាលពីថ្ងៃទី៧ ខែមិថុនាបានចាប់ជនសង្ស័យចំនួន៣នាក់ករណីលួចម៉ូតូនៅភូមិប៉ប្រកខាងជើងខណ្ឌពោធិ៍សែនជ័យនឹងនាំខ្លួនទៅតុលាការ។
ការចាប់ខ្លួនក្រុមនេះបានធ្វើឡើងក្រោយពីពួកគេបានលួចម៉ូតូរបស់ជនរងគ្រោះនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២រួចបានរត់គេចខ្លួន។មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យ-ឈ្មោះ ជុយ ចយ អាយុ២៧ឆ្នាំ-ឈ្មោះ ពុធ ទ្រី អាយុ២១ឆ្នាំនិង-ឈ្មោះ នួន ប៊ុនស៊ូ អាយុ២៥ឆ្នាំ។សម្ភារដកហូតមានម៉ូតូហុងដាឌ្រីមផ្លាកលេខ កំពង់ស្ពឺ1L-7577-ដែកសម្រាប់ឆ្កឹះសោម៉ូតូ២ដើម-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីLet’s ផ្លាកលេខកំពង់ធំ1K-9271។
ម្ចាស់ម៉ូតូឈ្មោះ ផល ពិសី បានបាត់កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន។កម្លាំងមូលដ្ឋានពេលកំពុងល្បាតបានឃើញជនសង្ស័យជិះម៉ូតូម៉ាកហុងដាផ្លាកលេខ កំពង់ស្ពឺ 1L-7577 ជារបស់ជនរងគ្រោះសមត្ថកិច្ចក៏បានឃាត់ខ្លួនយកទៅសាកសួរតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕