ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំដឹកជ្រូក បុករះកន្លែងលក់ដូរ ខ្ទេចខ្ទីធ្វើឲ្យរងរបួសធ្ងន់៣នាក់

តាកែវ៖រថយន្តធុនធំដឹកជ្រូកពេលបើកបរបានរេចង្កូតបុកតូបលក់ទំនិញ នៅចិញ្ចើមផ្លូវបណ្តាលឱ្យខូចខ្ទេចខ្ទីបង្កឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ ដោយមានខ្លះដាច់ដៃម្ខាង។ចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា។សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាកហ៊ីយ៉ានដាយផ្លាកលេខព្រះសីហនុ3A-3020 បើកពីលិចទៅកើតក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើបានរេចង្កូតបុកតូបលក់ទំនិញ នៅចិញ្ចើមផ្លូវបណ្តាលឱ្យតូបលក់ដូរ-ម៉ូតូ-ផាស្អេបបាក់បែកខូចខាតខ្ទេចខ្ទីនិងមនុស្ស៣នាក់រងរបួសធ្ងន់ ដោយមានអ្នកខ្លះដាច់ដៃម្ខាងគួរឱ្យរន្ធត់។ចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ ប៉ែន នី អាយុ ៥៥ឆ្នាំនៅភូមិត្រាំខ្នារ ឃុំសូរភី ខេត្ដតាកែវ រងរបួសធ្ងន់-ឈ្មោះ ឡេង ឡាយអាយុ៤៧ឆ្នាំនៅភូមិថ្មី ឃុំកុមារាជា ខេត្តតាកែវ រងរបួសធ្ងន់និងឈ្មោះ សួន ស្រីពៅ ភេទស្រី អាយុ៤៨ឆ្នាំនៅភូមិកណ្ដាល ស្រុកបាទី ខេត្តតាកែវ។
ក្នុងនោះខូចខាតម៉ូតូ២គ្រឿង-ម៉ាស៊ីនកិនទឹកកក១គ្រឿង-ទូរលក់នំភីហ្សា១-ម៉ូតូសណ្ដោងរ៉ឺម៉ក លក់ខោអាវ១គ្រឿង-តូបលក់បាយនិងសម្ភារជាច្រើន។ក្រោយកើតហេតុសមត្ថកិច្ចបានយក រថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *