ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកលឿនបុកផ្ទះពលរដ្ឋទាំងកំរោល ផ្អើលទាំងកណ្ដាលយប់

ភ្នំពេញ៖រថយន្តម៉ាកតូយូតាឡង់គ្រីស័រស៊េរីទំនើបបានបើកក្នុងល្បឿនលឿនបួងចង្កូតបត់ចូលផ្លូវមិនផុតជ្រុលទៅបុកផ្ទះពលរដ្ឋទាំងកម្រោលកណ្តាលយប់។
ហេតុការណ៍នេះបានកើតឡើង នៅផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងជាង២ រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ពលរដ្ឋ បានប្រាប់ថា មុនពេលកើតហេតុមានរថយន្តឡង់គ្រីស័របើក តាមផ្លូវសហព័ន្ធរុស្ស៊ីក្នុង ល្បឿនលឿន។មកដល់កន្លែងកើតហេតុបានបួងចង្កូតបត់ចូលផ្លូវតែមិនផុតក៏ជ្រុលទៅបុកចូលផ្ទះពលរដ្ឋទាំងកម្រោលបណ្តាលឱ្យរងការខូចខាតសម្ភារជាច្រើន។ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយមកសមត្ថកិច្ច ផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះមកឱ្យភាគីម្ចាស់ផ្ទះនិងខាងរថយន្តបង្កចរចាគ្នាហើយភាគីរថយន្តបង្កព្រមសង ថ្លៃជួសជុលផ្ទះចំនួន២.៧៥០ដុល្លារដើម្បីបញ្ចប់រឿង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *