ព័ត៌មានសន្តិសុខសង្គម

បើករថយន្តឆ្លងផ្លូវជ្រុលមកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

 

ភ្នំពេញ៖បុរសម្នាក់បើករថយន្តឆ្លងផ្លូវជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ខែមេសាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖មានបុរសម្នាក់ជិះម៉ូតូម៉ាកសង់សេ125ពាក់ផ្លាកលេខស្វាយរៀង1O9015ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមស្រាប់តែមានរថយន្តម៉ាកhighlanderពាក់ផ្លាកលេខសៀមរាប2A9034។ររថយន្តជ្រុលទៅបុកនឹងម៉ូតូបណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តយល់ព្រមទទួលខុសត្រូវទាំងស្រុង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *