ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូ ពេលបត់ឆ្លងផ្លូវបណ្ដាលឲ្យបុរសម្នាក់ស្លាប់

សៀមរាប៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ដោយបើកម៉ូតូបត់ឆ្លងផ្លូវត្រូរថយន្តបុក។ហេតុការណ៍បានកើតឡើងលើកំណាត់ជាតិលេខ៦ចន្លោះបង្គោលគីឡូលេខ២៩១.២៩២ភូមិរកាកំបុតឃុំត្រពាំងធំស្រុកប្រាសាទបាគងនាម៉ោងជិត៤ល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១។

មន្ត្រីនគរបាលចរាចរណ៍ស្រុកប្រសាទបាគងបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះហានហ៊ុយភេទប្រុសអាយុ២០ឆ្នាំនៅភូមិបឹងជុំឃុំត្រពាំងធំស្រុកប្រាសាទបាគងបើកបរម៉ូតូធុនសេ១២៥ពាក់ផ្លាកលេខសៀមរាប1Al7460មានទិសដៅពីលិចទៅកើតបត់ឆ្វេង។ចំណែករថយន្ដពាក់ផ្លាកលេខភ្នំពេញ2S7340អ្នកបើកបរឈ្មោះដុំសុគីភេទប្រុសអាយុ៣១ឆ្នាំនៅភូមិគោករលួសឃុំដំដែកស្រុកសូទ្រនិគមខេត្ដសៀមរាប។រថយន្តកំពុងបើកបរខាងម៉ូតូបត់ដោយខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបានបុកពេញទំហឹងបណ្តាលឱ្យភាគីម៉ូតូស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។
បន្ទាប់មកសមត្ថកិច្ចបានយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *