កំពង់ឆ្នាំង៖កម្លាំងអាវុធហត្ថខេត្តត្រៀមបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធយកដំបងឈើវាយគេឱ្យរបួសធ្ងន់ទៅតុលាការ។
លោកសាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១កម្លាំងមូលដ្ឋានអាវុធហត្ថខេត្តនិងក្រុងកំពង់ឆ្នាំងបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ឈ្មោះហួន វិចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំទីលំនៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជននេះជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបង្កឱ្យជនរងគ្រោះរងរបួសធ្ងន់ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅភូមិត្រពាំងបី ក្រុងកំពង់ឆ្នាំង។វត្ថុតាងចាប់បាន-ទូរសព្ទដៃម៉ាកអូប៉ូ Oppo ១គ្រឿង-ដំបងឈើជ្រុង១ដើមប្រវែង៧០ស.ម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានផ្នែកជំនាញកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕