ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធររុះរើខ្ទមសំណង់ងខុសច្បាប់ដែលរំលោភយកដីសម្បទានសេដ្ឋកិច្ច

កំពង់ស្ពឺ៖កម្លាំងចម្រុះនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣០ ខែធ្នូបានចុះរុះរើខ្ទមសំណង់ខុសច្បាប់ដែលរំលោភយកដីសម្បទានសេដ្ឋកិច្ចបន្ទាប់មានការអប់រំច្រើនដង។
លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺបានឱ្យដឹងថា កងកម្លាំងចម្រុះមានចំនួន៣៥០នាក់នៃរដ្ឋបាលខេត្តកំពង់ស្ពឺរុះរើខ្ទមចំនួន៨៥ខ្ទមដែលសង់ខុសច្បាប់លើដីសម្បទានសេដ្ឋកិច្ច អេច អិល អេច ក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អភិបាលរងខេត្តបានបមន្តថា មុនចុះរើនេះអាជ្ញាធរភូមិ-ឃុំបានអប់រំប្រជាពលរដ្ឋមិនចង់មានការតវ៉ា ដោយអាជ្ញាធរបានប្រាប់ពួកគាត់ ពិតជាមករស់នៅលើដីមានកម្មសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមែន។ពលរដ្ឋដែលមកចាប់ដីសម្បទានរបស់ក្រុមហ៊ុននោះគឺមកពីខេត្តផ្សេងៗមិនមានពលរដ្ឋក្នុងមូលដ្ឋានឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *