ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖នគរបាលបានចាប់ជនសង្ស័យ២នាក់ករណីគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យកាលពីវេលាម៉ោងជាង៣ទៀបភ្លឺចូលថ្ងៃទី៤ខែតុលា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលត្រូវចាប់ខ្លួនឈ្មោះនៅ ហ៊ាន អាយុ២៥ឆ្នាំមុខរបរចុងភៅហាងតូប៉េះស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១មានផ្ទុកសារធាតុញៀន។ឈ្មោះ ពេជ្រ សុវណ្ណឌី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ១ ខណ្ឌមានជ័យ មានផ្ទុកសារធាតុញៀន។សម្ភារដកហូតបាន៖ក្រាមពណ៌សថ្លា៣កញ្ចប់,ម៉ូតូ១គ្រឿង,ទូរសព្ទ២គ្រឿង។
ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *