តាកែវ៖ស្ត្រី២ភាគីបានទាស់សម្តីក៏ផ្ទុះហិង្សាដាក់គ្នាដោយម្ខាងយកដុំថ្មទៅវាយគេឱ្យរងរបួសតែម្ខាងទៀតបានតបតវិញបណ្តាលឱ្យរយះក្បាលត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អំពើហិង្សារនោះនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា។ មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ក្រោយហេតុការណ៍កើតឡើងកម្លាំង នគរបាលប៉ុស្តិ៍ព្រះបាទជាន់ជុំបានចុះពិនិត្យកន្លែងដែលមានជម្លោះនោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺជាហិង្សាទៅវិញទៅមក បង្កដោយស្ត្រីភាគីម្ខាងមានគ្នា២នាក់ឈ្មោះ វ៉ាសុភ័ក្រ អាយុ៣៨ឆ្នាំនៅភូមិពោធិ៍ខ្វិត ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវនិងឈ្មោះ វ៉ា សុខអាង អាយុ៤៣ឆ្នាំនៅភូមិឃុំជាមួយគ្នា។ទាំង២នាក់បានយកដុំថ្មវាយទៅលើស្រ្តីឈ្មោះឆាយ ពៅ អាយុ៥១ឆ្នាំនៅភូមិឃុំខាងលើបណ្តាលឱ្យរយះក្បាលហូរឈាម។
ក្រោយមកនគរបាលស្រុកបាននាំខ្លួនភាគីជម្លោះយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕