ព័ត៌មានសន្តិសុខសង្គម

រថយន្តវីស្តូត្រូវឆេះខ្ទេចអស់ ទំនងមកពីឆ្លងចរន្តភ្លើង

ភ្នំពេញ៖រថយន្តម៉ាកវីស្តូ(Visto)មួយគ្រឿងកំពុងបើកបរស្រាប់តែបានឆេះខ្ទេចអស់ទំនងមកពីឆ្លងចរន្តភ្លើងក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វានៅថ្ងៃទី៤ ខែតុលា។
សមត្ថកិច្ចបានឱ្យងថា ម្ចាស់រថយន្តឈ្មោះ សុខ ជឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជាយោធា។រថយន្តដែលឆេះម៉ាក Visto ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២J-៤៩១៧ ខូចខាតសម្ភារនិង រថយន្តអស់ទាំងស្រុង។ ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ។កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន៣គ្រឿងទើបភ្លើងរលត់អស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *