ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបុកខឿនចិញ្ចើមផ្លូវ និងសសរប៉ាណូ ក្រឡាប់ឆេះខ្ទេចខ្ទីអស់

បាត់ដំបង៖តៃកុងទំនងងងុយដេកបានបើករថយន្តទំនើប បុកខឿនចិញ្ចើមផ្លូវហើយបន្តបុកសសរប៉ាណូក្រឡាប់ច្រើនត្រឡប់ ក៏មានភ្លើងឆាបឆេះសន្ធោសន្ធៅឡើង បណ្តាលឱ្យរថយន្តខូចខ្ទេចខ្ទីអស់គ្មានសល់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវហាយវេ ស្ថិតក្នុង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាទៀបភ្លឺថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣។

សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក Lexus Gs300 ផ្លាកលេខភ្នំពេញ 2AW-7725 បើកក្នុងល្បឿនលឿនទិសដៅពីខេត្តបាត់ដំបងទៅខេត្តបន្ទាយមានជ័យ។មកដល់កន្លែងខាងលើ អ្នកបើកបរទំនងងងុយដេកក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ហើយបន្តទៅបុកសសរប៉ាណូ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់។ក្រោយមកភ្លើងក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងតែម្ដង។

ពេលភ្លើងកំពុងឆេះសមត្ថកិច្ចបានចេញរថយន្ត ពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់។តែមិនឃើញមនុស្សឬអ្នកបើកបរនៅកន្លែងកើតហេតុនិងក្នុងរថយន្តនោះទេ។ផ្នែកជំនាញបានសន្និដានថា អាចពួកគេបានគេចខ្លួនមុនភ្លើងឆេះនិងសមត្ថកិច្ចទៅដល់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *