ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឃាតខ្លួនក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ៣០នាក់ ម៉ូតូជិត២០គ្រឿង ធ្វើការអប់រំ

 

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រមាណជិត៣០នាក់ ម៉ូតូជិត២០គ្រឿង ជិះតាមបណ្តោយផ្លូវយ៉ាងអនាធិបតេយ្យ ដើម្បីធ្វើការណែនាំ និង ព្រមានកុំឲ្យជិះម៉ូតូយ៉ាងអនាធិបតេយ្យ ធ្វើបែបនឹងទៀត។

ការឃាត់ខ្លួនណែនាំនេះ ធ្វើឡើងនៅវេលាម៉ោង១០ និង ១០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងតំបន់បឹងកក់ តាមបណ្តោយផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កងកម្លាំងបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពភូមិឃុំប្រជាពលរដ្ឋ ក៏បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណជិត២០ម៉ូតូ ជិត៣០នាក់ បានជិះយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនទាំងអស់ដើម្បីធ្វើការណែនាំ និង ព្រមាននកុំឲ្យជិះម៉ូតូបែបនឹងទៀត ។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទាំងនេះ មានអាយុ១៥ ដល់១៨ឆ្នាំតែប៉ុណ្ណោះ។

បន្ទាប់ពីបានធ្វើការណែនាំរួច កម្លាំងសមត្ថកិច្ច ក៏អនុញ្ញាតឲ្យក្រុមក្មេងទាំងនេះត្រឡប់ទៅផ្ទះវិញ ដោយសន្យាមិនបើកម៉ូតូយ៉ាងអនាធិបតេយ្យជាលើកទី២ទៀតឡើយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *