ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថត្រៀមបញ្ជូនជនសង្ស័យម្នាក់ ប៉ុនប៉ងរំលោភទៅតុលាការ

រតនគិរី៖កម្លាំងកងរាជអាវុធហត្ថបានត្រៀមបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីប៉ុនប៉ងរំលោភសេពសន្ថវ:តែមិនបានសម្រេចតាមបណ្តឹងស្ត្រីរងគ្រោះ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កម្លាំងបានចាប់ជនសង្ស័យតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះអាយុ២៤ឆ្នាំ។ករណីប៉ងរំលោភសេពសន្ថវៈនេះនៅភូមិអូររមៀតក្រុងបានលុងកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១។
ជនសង្ស័យបានលួចបើកគន្លឹះទ្វារផ្ទះស្ត្រីរងគ្រោះព្រោះឃើញនាងនៅក្នុងបន្ទប់តែម្នាក់ឯង។ភ្លាមៗនោះជនសង្ស័យ បានដោះសម្លៀកបំពាក់របស់ខ្លួនចេញហើយក៏ឡើងដេកលើគ្រែជាមួយនាង។តែរំពេចនោះស្ត្រីរងគ្រោះបានភ្ញាក់ទាន់ក៏ស្ទុះក្រោកចេញហើយស្រែក ឱ្យគេជួយតែបានប្អូនស្រីដែលដេកជិតនោះយកទូរសព្ទតេប្រាប់សមត្ថកិច្ចតែម្តង។
កម្លាំងអាវុធហត្ថបានដកហូត ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *