ព័ត៌មានសន្តិសុខសង្គម

ពេលបង្ក្រាបបទល្មើស បុរសម្នាក់រត់គេចធ្លាក់ពីលើអគារជាន់ទី១០ ចំរថយន្តស្លាប់ភ្លាម

ភ្នំពេញ៖ពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនៅខុនដូមួយ ជនសង្ស័យម្នាក់ចំណោមប្រុសស្រី៦នាក់ បានរត់គេចខ្លួនធ្លាក់ពីអគារជាន់ទី១០ ចំរថយន្តបណ្តាលឱ្យស្លាប់ភ្លាម។
ករណីនេះបានកើតឡើងនៅខុនដូរាជសម្បត្តិ តាមផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៤ ខែមេសា។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលធ្លាក់ពីលើអគារស្លាប់ឈ្មោះលាង អាយុប្រមាណ២៥ឆ្នាំ។ចំណែកប្រុសស្រី៦នាក់ដែលឃាត់ខ្លួន-ឈ្មោះលី សុជាតា-សូ ពិសិដ្ឋ-អ៊ួន រ៉ូត-ឆេង សុខឡេង-មុំ ភារុណនិងលីវ យៀកស៊ីវ។ពួកគេមានអាយុពី១៦ដល់២២ឆ្នាំនៅរាជធានីភ្នំពេញ។
ពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងម្សៅK មួយកញ្ចប់តូច-ក្រាមស សង្ស័យជាគ្រឿងញៀនចំនួន១៤កញ្ចប់តូច និងទឹកសម្រាប់លាយគ្រឿងញៀន១ដបតូច។បន្ទាប់ពីមនុស្សធ្លាក់លើអគារស្លាប់ នគរបាលជំនាញបានចុះពិនិត្យសព ហើយដឹកទៅតម្កល់នៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យ។ ចំណែកជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *