ព័ត៌មានជាតិ

ក្រុមហ៊ុនAmru Rice Cambodia ផ្តល់អង្ករ១០តោន ជូនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

កំពង់ចាម៖ក្រុមហ៊ុនAmru Rice Cambodia Co., Ltd បានផ្តល់អង្ករចំនួន១០តោនជូនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋមានជំនឿលើគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបានដឹកនាំប្រទេសពីបាតដៃទទេ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ចំពោះគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានទទួលការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋ សប្បុរសជន ក្រុមហ៊ុនជាច្រើន ដោយបានចូលរួមឧបត្ថម្ភជាសម្ភារថវិកា លើការងារមនុស្សធម៌ជាបន្តបន្ទាប់។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Rice Cambodia Co., Ltd ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានចូលរួមឧបត្ថម្ភជាអង្គរចំនួន១០តោន សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌នៃគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណបក្សខេត្ត បានបង្ហាញភាពរីករាយ អរគុណចំពោះសប្បុរសជននាពេលនេះ។ជាមួយនោះលោកប្រធានបានថ្លែងថា ការជួយឧបត្ថម្ភដល់ថ្លៃថ្លានេះ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សូមកត់ត្រាទុកជាសកម្មភាពរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុ ដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាតិនិងប្រជាជន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *