ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឬស្សីកែវ និងក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានវិជ្ជមានកូវីដ-១៩ ៣នាក់នៅយប់ថ្ងៃទី ៦ខែមេសា

ភ្នំពេញ៖អភិបាលខណ្ឌឬស្សីកែវលោក ជាពិសី បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សពផ្សាយឱ្យដឹងថា៖នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអធ្រាត្រចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវនិងក្រុមគ្រូពេទ្យបានស្វែងរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន៣នាក់ មាន៖១,ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨ច្រកទី១ ជាន់ឡៅតឿ នៃផ្សារអូរប្ញស្សីនៅសង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ។
២, បុរស អាយុ ៣៨ ឆ្នាំ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ នៅខណ្ឌទួលគោក និងបានធ្វើការនៅការាស់រថយន្តជិតផ្សារសាំហាន់នៅផ្ទះលេខ ៣៣១ ផ្លូវលេខ៥ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។៣,បុរស អាយុ ៥៨ ឆ្នាំនៅផ្ទះលេខD27 ផ្លូវបេតុង ភូមិខ១ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។
រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមអំពាវនាវដល់ បងប្អូនជាអាជីវករ លក់ដូរ នៅផ្សារអូរប្ញស្សី ឬអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ សូមរួសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់។សូមប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
សូមជម្រាបជូនថា៖ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៩១នាក់ថែមទៀត។ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៩១ នាក់ សហគមន៍ទាំង ៩០នាក់និងមានអ្នកជាសះស្បើយចំនួន ៣០នាក់។ក្នុងនោះរួមមាន៖ករណីឆ្លងសហគមន៍ ៩០នាក់,អ្នកដំណើរពីបរទេសម្នាក់គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១,អ្នកឆ្លងសរុប២.៩១៥នាក់។អ្នកជាសះស្បើយ១.៨២៤នាក់,អ្នកកំពុងព្យាបាល១.០៦៤ នាក់,អ្នកស្លាប់២២នាក់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *